យោងតាមផេកនាយកដ្ឋានសន្តិសុខកណ្ដាល បានឲ្យដឹងថា គណនីធនាគាររបស់អ្នក អាចនឹងត្រូវគេប្រើប្រាស់ដើម្បីទទួលលុយវេរមកពីបរទេស ដែលលុយនោះជានិច្ចកាល ជាលុយមកពីបទល្មើសណាមួយ (ឆបោក, ជំរិតប្រាក់។ល។)
ក្រុមជនល្មើស តែងតែឲ្យអ្នកទៅដកលុយពីធនាគារ ឬអ្នកផ្សេងប្រើកាត ATM របស់អ្នកទៅដកលុយនោះភ្លាមៗ ក្រោយលុយវេរចូល។ ជាថ្នូរ ក្រុមជនល្មើសតែង ឲ្យលុយកុំមីស្យុងមួយចំនួនដល់ម្ចាស់គណនី។
សកម្មភាពនេះ អ្នកនឹងក្លាយជា អ្នកចូលរួមប្រព្រឹត្តបទល្មើសឆបោក ឬជំរិតប្រាក់ ហើយក៏បានប្រព្រឹត្តបទល្មើសសម្អាតប្រាក់ ដោយមិនដឹងខ្លួន ទោសរបស់អ្នកនឹងត្រូវប្រឈមជាប់ពន្ធនាគារ៕

មតិយោបល់