ព័ត៌មានជាតិ

ករណីហិង្សាបុរសម្នាក់ យកកាំបិតកាប់លើបុរសម្នាក់ទៀតឲ្យរងរបួសធ្ងន់

ក្រចេះ: លោកវរសេនីយ៍ឯក ចាន់ សុគីម អធិការស្រុកស្នួល បានប្រាប់ Post News ថា កាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ មានករណីហិង្សាមួយ បានបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់។

ជនរងគ្រោះ ឈ្មោះ ឡុង ឡុល ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានជនបង្កឈ្មោះ កង អ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ កាប់ឲ្យរងរបួស ដែលអ្នកទាំងពីរ មានទីលំនៅចំណុចអូរបោះរបង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តក្រចេះ ចំណែកឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ ឃាត់ខ្លួនបាន រួមទាំងវត្ថុតាងផងដែរ៕

មតិយោបល់