ព័ត៌មានជាតិ

មុននេះបន្តិច មានរថយន្តបើកបុកកង់ក្មេងពេញទំហឹងរបួសធ្ងន់ម្នាក់នៅក្រុងតាខ្មៅ

កណ្តាល: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តមួយគ្រឿងបើកបរខ្វះការប្រុតប្រយត្ន័ បានបុកកង់ក្មេងប្រុសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកតៃកុងរថយន្តគេចខ្លួនបាត់ឃាត់បានតែព្រូរថយន្តតែប៉ុណ្ណោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់