ព័ត៌មានជាតិ

ទឹកជំនន់ផ្ដាច់ជីវិតមនុស្ស ៤១នាក់ នៅឥណ្ឌា និងស្រីលង្កា

(ញូដេលី)៖ គ្រោះទឹកជំនន់ដែលបង្កឡើងដោយធ្លាក់ភ្លៀងខ្លាំង នៅឯតំបន់ភាគខាងត្បូងឥណ្ឌា និងនៅស្រីលង្កា បានផ្តាច់ជីវិតមនុស្សអស់យ៉ាងហោច ៤១នាក់ ខណៈការព្យាករបង្ហាញថា ស្ថានភាពធ្លាក់ភ្លៀងនេះ នឹងចុះអន់ថយទៅវិញ ក្នុងពេលប៉ុន្មានខែខាងមុខ។

ភ្លៀងធ្លាក់និងទឹកជំនន់ បានសម្លាប់មនុស្ស២៥នាក់ នៅប្រទេសដីកោះស្រីលង្កា ដោយភាគច្រើនគឺដោយសារតែលង់ទឹក ខណៈ គ្រោះបំណាក់ដី បានបង្កឲ្យ៥នាក់រងរបួស។ ចំណែកមនុស្ស១៦នាក់ទៀត នៅរដ្ឋតាមិលណាដូ (Tamil Nadu) របស់ឥណ្ឌាបានបាត់បង់ជីវិត៕

បើតាមអាជ្ញាធរឧតុនិយមឥណ្ឌា ក្នុងពេលប៉ុន្មានទៀត តំបន់ដែលរងការប៉ះពាល់ នឹងទទួលរងការធ្លាក់ភ្លៀងចាប់ពីតិចតួច ទៅត្រឹមបង្គួរប៉ុណ្ណោះ ខណៈផ្លូវមួយចំនួន និងកន្លែងវាលទំនាប អាចនៅមានការជន់លិចខ្លះៗ។ ចំណែកស្រីលង្កា ភ្លៀងត្រូវបានព្យាករថា នឹងលែងសូវធ្លាក់ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ដោយសារប្រព័ន្ធសម្ពាធទាប ដែលបង្កឲ្យមានអាកាសធាតុអាក្រក់ បានចេញផុតឆ្ងាយហើយ៕

ប្រភព៖ Reuters

មតិយោបល់