ព័ត៌មានបច្ចេកវិទ្យា

ហ្គេម’សង្គ្រាមហនុមាន ជាមួយអាសុរា’ ស្នាដៃកូនខ្មែរដំបូង ចេញហើយ!

នេះគឺជាហ្គេមប្រភេទការពារប៉មលោកដំបូងបង្អស់ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ហ្គេមដែលមានឈ្មោះថា Monkey vs. Asura នេះ ត្រូវបានបង្កើតជាឈុតឆាក និងសាច់រឿងឡើងដោយផ្អែកតាមរឿងទេវកថា “រាមកេត្តិ៍” ដែលមានប្រភពដើមចេញពីរឿងរាមាយណៈ​ របស់ប្រទេសឥណ្ឌា។

ដើម្បីបំពេញតាមការសន្យាបិតាខ្លួន ព្រះរាមបានសម្រេចចិត្តនិរទេសខ្លួនជាមួយព្រះអាណុច និងភរិយាដ៏ស្រស់សោភារបស់ព្រះអង្គ​ គឺព្រះនាងសេដា។ ប៉ុន្តែ ក្រោយមកព្រះនាងក៏ត្រូវបានស្តេចក្រុងរាប ចាប់ព្រះកាយយកធ្វើជាប្រពន្ធនៅក្រុងលង្កា។ បន្ទាប់មក ព្រះរាម ដោយមានជំនួយពីហនុមាន និងកងព័ទ្ធស្វា បានធ្វើដំណើរចេញ​ទៅរំដោះព្រះមហេសីរបស់ព្រះអង្គមកវិញ។
ដូច្នេះ ចង់ដឹងថា តើវាសនារបស់ព្រះនាងសេដាទៅជាយ៉ាងណានោះ គឺមានតែលោកអ្នកទេអាចឆ្លើយបាន។

សូមចុចត្រង់នេះ Monkey Vs Asura: The Road To Lankaដើម្បីទាញយកហ្គេមនេះទៅដំឡើងលេងនៅលើទូរសព្ទដើរដោយប្រព័ន្ធ Android។ សម្រាប់ប្រព័ន្ធ iOS នឹងចេញមកក្នុងពេលឆាប់ៗខាងមុខ៕

មតិយោបល់