ព័ត៌មានជាតិ

រន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរណ៏ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ នៅកំពង់ឆ្នាំង

កំពង់ឆ្នាំង: លោកវរសេនីយ៍ត្រី ម៉ាត់ លី អធិការនគរបាលស្រុកកំពង់ត្រទ្បាច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៤ និង២៣ នាទីរសៀល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ ប៉ះគ្នាជាមួយរថយន្ត បានបណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតទ្បើងនៅចំណុចគីទ្បូម៉ែត្រលេខ ៥៦ លើផ្លូវជាតិលេខ ៥ ស្ថិតឃុំច្រេស ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូសេ ១០០ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកដោយមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានប៉ះជាមួយរថយន្តម៉ាក SUSO ពណ៌ក្រហម-លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-3616 បើកបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរងគ្រោះខាងអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុ ម៉ូតូខូចខាតទាំងស្រុង ចំណែកឯម្ចាស់រថយន្តវិញ បានរត់គេចខ្លួនបាត់ ដោយរថយន្តត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន៕

មតិយោបល់