ភ្នំពេញៈ អ្នករត់ម៉ូតូឌុបដណ្តើមម៉ូយគ្នាទាស់ពាក្យសម្តីបង្កជាជម្លោះដល់ថ្នាក់ប្រើហិង្សាដាក់គ្នាទៅវិញទៅមកម្ខាងប៉ោងមុខខាងឆ្វេង បែកកុងទ័រម៉ូតូនិងម្ខាងទៀតជាំច្រមុះនិងមានរបួសស្នាមនៅថ្ងាសលើចិញ្ចើមខាងឆ្វេងហើយសងថ្លៃជួសជុលកុងទ័រនិងក្បាំងម៉ូតូបញ្ចប់រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៤០ ចំណុចទល់មុខពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ភាគីទី១មានឈ្មោះវ៉ុន វីរៈ ភេទប្រុស អាយុ៤៧ឆ្នាំ ចំណែកភាគីទី២ដែលវាយកុងទ័រម៉ូតូគាត់នោះមិនបានប្រាប់ឈ្មោះនោះទេ។
រីឯម៉ូតូដែលបែកកុងទ័រនិងបាក់ក្បាំងម្ខាងនោះម៉ាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GE-1932។
តាមប្រភពព័ត៌មានពីបុរសដែលជាំច្រមុះព្រោះការប្រតាយប្រតប់គ្នាតែមិនប្រាប់ឈ្មោះបានឲ្យដឹងថាករណីនេះជារឿងដណ្តើមម៉ូយគ្នាឌុបចំណែកខាងលោក វីរៈវិញបដិសេធថាមិនមែនជារឿងដណ្តើមម៉ូយគ្នាឌុបនោះទេ។
តែទោះជាយ៉ាងណាភាគីទាំងសងខាងព្រមទទួលស្គាល់ថាបានប្រតាយប្រតប់គ្នាទៅវិញទៅមកពិតមែនហើយការវាយកុងទ័រម៉ូតូក៏បុរសមិនបញ្ចេញឈ្មោះនេះទទួលស្គាល់ថាបានវាយដែរ។
នៅលើផ្ទៃមុខលោកវីរៈត្រូវពីរដៃលើផ្ទៃមុខផ្នែកខាងឆ្វេងចំណែកភាគីបុរសមិនបញ្ចេញឈ្មោះជាំច្រមុះនិងមានស្នាមមុតនៅលើថ្ងាសខាងឆ្វេង។
ក្រោយកើតហេតុភាគីទាំងពីរបានទៅប៉ុស្តិ៍នគរបាលចតុមុខដើម្បីដោះស្រាយគ្នាដោយខាងបុរស់ដែលជាំច្រមុះសុខចិត្តសងការខូចខាតកុងទ័រនិងក្បាំម៉ូតូទៅលោកវីរៈដើម្បីបញ្ចប់រឿង៕
មតិយោបល់