ព័ត៌មានជាតិ

រថយន្តដឹកទឹកកក បុកម៉ូតូសង់ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-4992 បើកបរមិនប្រយត្ន័ បានបុកជាមួយនឹងម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-6940 ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវហាណូយ​ ស្តុប២៤ម៉ោង ក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

មតិយោបល់