ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះមួយខ្នង នៅខេត្តកណ្តាល

កណ្ដាល: នៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីអគ្គិភ័យ (ដុតសំរាម) បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ ស្ថិតក្នុងភូមិភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ម្ចាស់ទីតាំង ឈ្មោះតេង ហេងគង់ ភេទប្រុស អាយុ៥០ ឆ្នាំ ។

សម្ភារខូចខាត៖ ផ្ទះមួយខ្នង ធ្វើពីឈើប្រក់ស័ង្កសី មានទំហំ ទទឹង៥ម៉ែត្រ បណ្តោយ៥០ ម៉ែត្រ និងគ្រឿងសម្ភារ:អេតចាយឆេះអស់៥០%។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យអគ្គិភ័យខេត្តចំនួន០៤គ្រឿងចេញអន្តរាគមន៍ ហើយបានរលត់ជាស្ថាពរ នៅវេលាម៉ោង៣ និង ១៥នាទីថ្ងៃដដែល៕

មតិយោបល់