តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោកម៉ូតូ។
ការចាប់ឃាត់ខ្លួនក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ញឹប វី ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិព្រៃខ្លា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។
ដែលបានប្តឹងចោទប្រកាន់ឈ្មោះ គឹម បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់ភូមិឃុំជាមួយគ្នា បានយកម៉ូតូរបស់គាត់១គ្រឿង ម៉ាក ភូសា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CP-2609 យកទៅបញ្ចាំឲ្យឈ្មោះ ផេង សំបូ ភេទប្រុស ស្នាក់នៅភូមិស្វាយរុន្ធ ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ។
លុះមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះបានឃើញជនសង្ស័យ ក៏ប្តឹងសមត្ថកិច្ចនាំខ្លួនមកសាកសួរតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់