ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រហ្មទណ្ឌខេត្តតកំពត ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ខណៈមេខ្លោងម្នាក់គាស់ខ្នោះរត់គេចខ្លូួន ពីបទបង្ខាំងមនុស្សខុសច្បាប់

កំពត:ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត នៅរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បាននឹងកំពុងកសាងសំណុំរឿង ចោទប្រកាន់ជនសង្ស័យ ចំនួន៤នាក់ ឡើងទៅតុលាការ ពាក់ព័ន្ធករណី បង្ខាំងមនុស្សខុសច្បាប់។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត បានប្រាប់ថា ជនសង្ស័យទាំង៤នាក់៖
១-ឈ្មោះ សុខ សើ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកំពង់ត្រាចទី១ ឃុំ
កំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
២-ឈ្មោះ សោ ថា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិខាងលើ។
៣-ឈ្មោះ ម៉ៅ វ៉ាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខាងលើ
៤-ឈ្មោះចាន់ ឆុន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

រីឯជនរងគ្រោះ ឈ្មោះ គាត ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាច ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកជនដៃដល់ជាមេខ្លោងក្នុងករណីនេះ ឈ្មោះ ព្រីង ឡា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកំពូលមាស ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីដដែលបន្តថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៤រសៀល ក្រោយពីកម្លាំងសមត្ថកិច្ច នគរបាលទទួលពាក្យបណ្តឹងពីលោកយាយ ប៊ុយ គូ អាយុ៧៧ឆ្នាំ ដែលត្រូវជាយាយបង្កើតរបស់យុវតីរងគ្រោះ រស់នៅជាមួយគ្មា រួចមក ធ្វើឲ្យកម្លាំងនគរបាលស្រុកកំពង់ត្រាច សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានកំណត់មុខសញ្ញា ហើយឈានទៅឃាត់ខ្លួនបាន នូវជនសង្ស័យ សរុបចំនួន៥នាក់ខាង កាលពីម៉ោងជាង៦ល្ងាច ថ្ងៃទី២៨ មេសា នៅក្នុងផ្ទះឈ្មោះ សុខ សើ ដែលជាផ្ទះកន្លែងទីតាំងបង្ខាំងជនរងគ្រោះខាងលើ។ ក្រោយពីនាំខ្លួនជនសង្ស័យទាំង៥នាក់ មកឃុំខ្លួននៅអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាច ជាបណ្តោះអាសន្ន លុះដល់ម៉ោង២រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ជនសង្ស័យជាមេខ្លោង ឈ្មោះ ព្រីង ឡា បានគាស់ខ្នោះជើង រួចរត់គេចខ្លួនបាត់។

នគរបាលឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នេះ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ខណៈកម្លាំងនគរបាលចុះឃាត់ ខ្លួននៅផ្ទះ សុខ សើ រឹបអូសបានវត្ថុតាងមាន សម្ភារៈពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផង៕

photo_2016-04-29_23-03-23 photo_2016-04-29_23-03-20 copy

មតិយោបល់