ព័ត៌មានជាតិ

ឃាត់ខ្លួនយោធាវរ៥០១ម្នាក់ ពាក់ពន្ធករណីរក្សាទុកដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន

​ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ Post News ថា នៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានសហការជាមួយកម្លាំងនគរបាលព្រំដែនគោកលេខ៨២៥ ចំនួន៣នាក់ កម្លាំងយោធាវរ៥០៨ ចំនួនម្នាក់និងកម្លាំងយោធាវរ៥០១ ចំនួនម្នាក់ បានឃាត់ខ្លួនជន
សង្ស័យម្នាក់ឈ្មោះ ទូច វាសនា ហៅ អូន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរយោធាវរ៥០១ ស្នាក់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឃាត់ខ្លួនពីករណី រក្សាទុកដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចថ្មដាតូច ភូមិឃុំខាងលើ។ វត្ថុតាងដកហូតរួមមាន ម្សៅក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន៤កញ្ចប់ទម្ងន់២.៥ក្រាម ទាំងសម្បកថង់,លុយចំនួន១០.៥០០រៀល,កាបូបដៃ១ ទូរសព្ទដៃ១គ្រឿង ពណ៌ក្រហម,គីបផ្ទុះ
បំបែកចំនួន៣ពណ៌ទឹកប្រាក់ និងម៉ូតូ១គ្រឿងម៉ាកវេវអាល់ហ្វា ស្លាកលេខបាត់ដំបង1O-7722។

ករណីខាងលើនេះកំពុងរៀបចំនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់