ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តភ្លើងអាសនៈកុងម៉ា បណ្តាលឲ្យឆេះផ្អើលយ៉ាងខ្លាំងនៅផ្លូវ៣៧១!

​ភ្នំពេញ: អគ្គិភ័យមួយបានកើតឡើងនៅផ្ទះមួយកន្លែងតែសំណាងត្រូវបានក្រុមពន្លត់អគ្គិភ័យពន្លត់ទាន់ពេលវេលា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ម្តុំផ្សារប៉េសេចាស់ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងករណីឆេះនេះមិនបណ្តាលឲ្យមានមនុស្សណារងរបួសទេ គ្រាន់តែឆេះអាសន:និងប៉ៅអ៊ីនិងសម្ភារ:បន្តិបន្តួច ទើបធ្វើឲ្យមានផ្សែងហុយចេញពីបន្ទប់ផ្ទះជាន់ខាងលើ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានមកជួយនិងក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយប្រហែលជាង១០គ្រឿងតែបានឃើញស្ថានភាពបន្តិចបន្តួចបានបាញ់អស់១គ្រឿងរត់ទៅជាស្ថាពរវិញ។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុដែលបង្កឲ្យការឆាបឆេះនេះគឺបណ្តាលមកឆ្លងចរន្តហ្រ្វីភ្លើងកុងម៉ា ទំហំនៃការខូចខាតគ្រាន់តែឆេះអាសន:១និងប៉ាវអ៊ី១ប៉ុណ្ណោះ៕

//youtu.be/AvfxnEyMxIc

មតិយោបល់