Real Madrid ស៊ីក្រុម Fuenlabrada សុទ្ធតែបាល់ ១១ម៉ែត្រ

ក្រុមជើងខ្លាំង Real Madrid មិនអាចបំបាក់ក្រុម តូចមួយនៅអេស្ប៉ាញ Fuenlabrada បានច្រើនគ្រាប់ឡើយ ដោយអាចស៊ុតបានត្រឹម ២គ្រាប់ ដែលសុទ្ធសឹងជាគ្រាប់បាល់កើតចេញពី ការទាត់បាល់១១ម៉ែត្រ ព្រមទាំងទទួលបានកាតក្រហម ម្នាក់១ផងដែរ។

Real Madrid ថ្វីបើជាក្រុមកំពូល នៅអេស្ប៉ាញមែន តែសម្រាប់ការលេងនៅពានរង្វាន់ Copa Del Rey វិញ ដូចជាមិនសូវជាខ្លាំងដូចក្រុមក្នុង លីគកំពូលមួយចំនួនទៀតឡើយ។​ ជាក់ស្តែងណាស់ ក្នុងជំនួបជាមួយក្រុម Fuenlabrada យប់មិញនេះ Real Madrid អាចស៊ុតបានត្រឹម ២គ្រាប់ប៉ុណ្ណោះ ព្រមទាំងទទួលបានកាតក្រហម ម្នាក់១ផងដែរ។​ ក្នុងតង់ទី១ Real Madrid មិនអាចធ្វើអ្វីបានឡើយ លើក្រុម Fuenlabrada បើទោះបីជាមានឱកាសច្រើនក៍ដោយ។ ក៍ប៉ុន្តែ​ ឈានដល់តង់ទី២ Real Madrid បានបង្កើតឱកាសល្អៗជាច្រើនទៀត ដោយអាចស៊ុតបាន ២គ្រាប់ដោយបាល់ ១១ម៉ែត្ររបស់ Marco Asensio នៅនាទីទី៦៣ និងការទាត់បាល់ ១១ម៉ែត្រម្តងទៀត​នៅនាទីទី ៨០ដោយកីឡាករ Lucas Vazquez ។

ក្នុងនោះដែរ​ ក្រុម​ Fuenlabrada ទទួលបានកាតក្រហមមួយ នៅនាទីទី ៨០ក្រោយពីទាត់បាល ១១ហើយ គឺកីឡាករ Candela។ ចំណែកក្រុម Real Madrid វិញ​ ក៍ទទួលបានកាតក្រហម មួយដែរនៅនាទីទី៨៩ ដោយកីឡាករ​ Vallejo ។ ដូច្នេះហើយ Real Madrid ថ្វីដ្បិតជាក្រុមខ្លាំង នៅអេស្ប៉ាញមែន តែមិនអាចធ្វើស៊ីក្រុម Fuenlabrada ដែលជាក្រុមតូចមួយបានឡើយ ដោយបានត្រឹចមធ្វើស៊ី ដោយបាល់ ១១ម៉ែត្រប៉ុណ្ណោះ។

https://www.youtube.com/watch?v=waxK_UsYSaU

មតិយោបល់