ព័ត៌មានជាតិ

រាំធុងបាស់! ទាស់ពាក្យសម្តីវាយប្រតាយប្រតប់គ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់

កំពង់ឆ្នាំង: លោកវរសេនីយ៍ត្រី ម៉ាត លី អធិការស្រុកកំពង់ត្រឡាច បានប្រាប់ Post News ថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ មានឈ្មោះ ហែម រ៉ាយុទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស បានជិះម៉ូតូមករាំធុងបាស់នៅវត្តត្រពាំងជុំ ស្ថិតក្នុងភូមិដូនទយ ឃុំសែប ហើយក៏មានទំនាស់ជាមួយក្មេងមួយក្រុមទៀតនៅភូមិក្បាលថ្នល់ ឃុំសែប។ លុះដល់វេលាម៉ោង១១និង៣០នាទីយប់ ពេលចប់ធុងបាស់ក៏ដើរដល់ក្លោងទ្វារក៏មានការប្រតាយប្រតប់គ្នាតែម្តងហើយឈ្មោះ ហែម រ៉ាយុទ្ធ ក៏ត្រូវរបួសធ្ងន់ ត្រូវបានបញ្ជូនមកមណ្ឌលសុខភាពសែប ហើយក៏ស្លាប់តែម្តង។

បច្ចប្បន្ន កម្លាំងនគរបាលយុត្តិធម៌កំពុងចុះស្រាវជ្រាវរកជនសង្ស័យបង្កខាងលើមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

មតិយោបល់