យោងតាមសារព័ត៌មាន Ifeng របស់ចិនដែលចុះផ្សាយនៅថ្ងៃទី ៧ខែ មករា នេះ បានឲ្យដឹងថា មានបុរសម្នាក់បានស្រវឹងស្រា ហើយដើរវង្វេងក្នុងផ្សារ រំពេចនោះ គាត់ក៏បានឈប់នៅមុខតូបលក់ត្រី ។ នៅទីនេះ គាត់បានទទូចចង់បរិភោគសត្វអណ្តើករស់ ប៉ុន្តែនៅពេលដែលប៉ងញ៉ាំអណ្តើកនោះ ស្រាប់តែ អណ្តើក ខាំបបូរមាត់ ស្រែកពេញផ្សារ រហូតដល់ ១០ នាទី ។
ដោយសារតែឈឺចាប់ បុរសស្រវឹងស្រាឈ្មោះ Bao Yu បានហៅ អ្នកនៅជុំវិញខ្លួនឲ្យជួយ បានធ្វើឲ្យមនុស្សជាច្រើន នៅក្នុងផ្សារលក់ត្រី នេះ ឈប់មើល ទោះបីជាមានមនុស្ស ជាច្រើន ឈរមើលមែនពិត តែគ្មានរណាម្នាក់មានវិធីជួយឡើយ និងចុងក្រោយទើបនឹកឃើញ គាស់ថ្គាមអណ្តើក ទើប ធ្វើឲ្យបុរសស្រវឹងល្ងីល្ងើ នេះផុតពីភាពឈឺចាប់ និងខ្មាស់គេ ។
មិត្តភក្តិរបស់ Bao Yu ម្នាក់អាយុ ៤០ ឆ្នាំ បាននិយាយថា វាជាទំលាប់របស់គាត់ ពេលនៅផ្ទះគាត់តែងតែដាក់អណ្តើក នៅក្បែរមាត់ ជាលក្ខណៈប្រលែងលេង តែអណ្តើកនេះ ខុសពីអណ្តើកនៅផ្ទះ ទើប មានហេតុការណ៍នេះកើតឡើង។
អ្នកស្រី Zhang Lung ដែលជាម្ចាស់តូបលក់ត្រីក្នុងតំបន់កើតហេតុខាងលើ បាននិយាយថា នេះអណ្តើកតូចទេ បើសិនអណ្តើកធំ ប្រហែលជាបបូរមាត់គាត់ត្រូវខ្ទេច ។ អ្នកស្រីបន្តថារាល់ពេលចាប់វា លក់ម្តងៗ គាត់តែងតែប្រុងប្រយ័ត្នជានិច្ច ៕
ព័ត៌មានជាតិ
មតិយោបល់