ព័ត៌មានជាតិ

រន្ធត់ណាស់! ជនជាតិកូរ៉េបើករថយន្តបុកម៉ូតូបុរសម្នាក់ អូសជាង៣០ម៉ែត្របាក់ជើងម្ខាងម៉ត់!

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានជនជាតិកូរ៉េ ជាមនុស្សប្រុសវយ័ចំណាស់ស្រវឹង បានបើករថយន្តជ្រុលបុកម៉ូតូរបស់បុរសម្នាក់ អូសម៉ូតូជាង៣០ម៉ែត្រ បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេងម្ខាងខ្ទេចតែម្តង។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសវ័យចំណាស់ជនជាតិកូរ៉េម្នាក់ ស្រវឹង បានបើករថយន្តមួយគ្រឿង ម៉ាកប៉ាសេរ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Z-9183 បើកតាមបណ្តោយផ្លូវ១២៨ពីកើតទៅលិច លុះមកដល់ស្តុបសន្ធរម៉ុកចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-4640 ដែលកំពុងជិះដោយបុរសម្នាក់តាមផ្លូវម៉ៅសេទុង ពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យម៉ូតូជនរងគ្រោះនៅក្រោមរថយន្តអូសប្រមាណជាង៣០ម៉ែត្រទៅមុខលែងរួចត្រូវបានប្រជាពលរដ្ឋឃាត់បានទាំងរថយន្តនិងម្ចាស់ប្រគល់ជូនដសមត្ថកិច្ចភ្លាមៗតែម្តង សំណាងជនរងគ្រោះបានខ្ទាតចេញពីម៉ូតូប្រមាណជាង២០ម៉ែត្រ បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេងម្ខាងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់