ព័ត៌មានជាតិ

ស្រវឹងបើករថយន្តស៊េរីទំនើបស្លាកលេខ2Z-1986 ឈប់ចាំស្តុបបែរជាដេកលក់ គេដាស់បែរជាងើបជាន់ហ្គែរបុកបង្គោលទៅកៀបជាប់នឹងដើមឈើ!

ភ្នំពេញៈ តាមសេចក្តីការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បន្ទាប់ពីបុរសម្នាក់ស្រវឹង បានបើករថយន្តម៉ាកCRV ពណ៌ស ស្លាកលេខ ភ្នំពេញ 2Z-1986 បានបើកមកឈប់ចាំស្តុបនៅតាមបណ្តោយផ្លូវម៉ៅសេងទុង ម្តុំស្តុបបូកគោ លុះភ្លើងស្តុបទៅ៣ទៅ៤ដង មិនទៅមុខ ធ្វើឲ្យមានការងឿយឆ្ងល់ ទើបបងប្អូនប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចដើរមកគោះទ្វារថយន្តដាស់ ស្រាប់តែបុរសខាងលើនេះ បានងើបទាំងមមីញមម៉ាំងច្រឡំជាន់ហ្គែរ ជ្រុលទៅបុកនឹងបង្គោលភ្លើងបាក់អស់១ដើម រួមជ្រុលមកកៀបរថយន្តជាប់នឹងដើមឈើ ខ្ទេចក្បាលរថយន្តខាងមុខយ៉ាងដំណំតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវម៉ៅសេងទុង ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

មតិយោបល់