ព័ត៌មានជាតិ

ចោរឆក់ខ្សែ.កទៅបាត់ហើយ នៅញញឹមទៀតចែ!

តាកែវ: ស្ត្រីម្នាក់ បានមកប្តឹងសមត្ថកិច្ចក្រោយពីត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់ខ្សែក បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាច នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ស្រេង សុខឡា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវបានជនសង្ស័យម្នាក់ពុំស្គាល់អត្តសញ្ញាណ ជិះម៉ូតូស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់យកខ្សែករបស់បានគេចខ្លួនបាត់ ខណ:ដែលជនរងគ្រោះកំពុងតែអង្គុយលើម៉ូតូនៅតាមខ្នងព្រែកខាងជើងភូមិក្រសាំង ឃុំព្រៃល្វា ហើយខ្សែកដែលជនសង្ស័យឆក់យកទៅនោះជាប្លាកទីន មានទម្ងន់៤ជី ស្មើនឹងទឹកប្រាក់ចំនួន ២លានរៀល៕

មតិយោបល់