កណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលមកពីផឹកស្រាវិញស្រវឹងជោកជាំមករករឿងប្រពន្ធយកកាំបិតគប់ប្រពន្ធ បណ្តាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លូនវាយខ្លួនវាយខ្នោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិអន្លង់ស្លាត ឃំុលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
បើតាមនគរបាលស្រុកកោះធំបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ូន សុខុម ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ ។ ជនសង្ស័យឈ្មោះ លី ធី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លង់ស្លាត ឃំុលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ(ឃាត់ខ្លួន) ។វត្ថុតាងចាប់យក ៖កាំបិតមុខពីរ(ចិតបន្លែ)ផ្លែដែកប្រវែង ១០ស.ម ដងឈើ ចំនួន ០១ ។
នគរបាលបានបញ្ជាក់ថា៖ រយៈកាលកន្លងមក ជនសង្ស័យ និងជនរងគ្រោះជាប្រពន្ធ តែងតែមានទំនាស់និងគ្នាជាញឹកញាប់ ដោយធ្លាប់បានអជ្ញាធរភូមិ-ឃុំ កោះហៅធ្វើការអប់រំ ម្ដងជាពីរដងរួចមកហើយ ។ ដោយសារការមិនរាងចាល នៅព្រឹកថ្ងៃកើតហេតុខាងលើ វេលាម៉ោងប្រមាណជា ១០និង ៣០នាទី ជនសង្ស័យ បានផឹកស៊ីស្រវឹង ហើយពេលត្រឡប់មកដល់ផ្ទះ ក៏បានរករឿងជេរប្រមាថប្រពន្ធ ពេលនោះអ្នកទាំង២បានទាក់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ភ្លាមនោះជនសង្ស័យ លី ធី បានទាញយកកាំបិតមុខ២ គប់ទៅលើប្រពន្ធ បណ្ដាលឲ្យមុតត្រូវចំសៀតផ្កា ខាងស្ដាំ រងរបួសចេញឈាមពេញផ្ទៃមុខ ។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលលើកដែកតែម្ដង ។ ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍លើកដែក បានចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ លី ធី មកកាន់ប៉ុស្ដិ៍រដ្ឋបាល រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់