ព័ត៌មានជាតិ

ខ្លាំងមែន! ដឹកល្មើសច្បាប់ហើយ ហ៊ានបុករថយន្តសមត្ថកិច្ចថែមទៀត

ត្បូងឃ្មុំ: រថយន្តដឹកឈើប្រណីតមួយគ្រឿងម៉ាកកាមរីគូថស្វិត ពណ៌ក្រហមបានដឹកឈើចេញពីខេត្តក្រចេះ មកជាប់អន្ទាក់សមត្ថកិច្ចខេត្តត្បូងឃ្មុំកាលពីវេលាម៉ោង១២និង១២នាទីថ្ងៃទី១២ កញ្ញា ២០១៦ នេះនៅចំណុចភូមិក្ដុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តរបស់សមត្ថកិច្ចគ្រឿង បានដេញរថយន្តមួយគ្រឿម៉ាកកាមរីស្វិត ពណ៌ក្រហម ដែលជារថយន្តល្មើសដឹកឈើប្រណីតពេញ ឲ្យឈប់ តែមិនព្រមឈប់ ទើបរថយន្តសមត្ថកិច្ចបើកវ៉ាមកឈប់កណ្ដាលផ្លូវ ដើម្បីពាំងឲ្យរថយន្តល្មើសឈប់ ប៉ុន្តែរថយន្តល្មើសមិនព្រមឈប់ ទើបបុករថយន្តសមត្ថកិច្ចចំពាក់កណ្ដាលតែម្ដង  បណ្ដាលឲ្យអ្នកបើកបររថយន្តល្មើសរងរបួសបាក់ជើងទាំងសងខាង។

បើតាមប្រភពពីលោកអធិការស្រុមេមត់បានឲ្យដឹងថា ក្រោយពីស្ទាក់ចាប់បាន ទាំងឈើ ទាំងរថយន្ត ត្រូវកម្លាំងអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើមេមត់ ដើម្បីចាត់ការតាមច្បាប់៕

ចាប់រថយន្តដឹកឈើ

ចាប់រថយន្តដឹកឈើ

photo_2016-ចាប់រថយន្តដឹកឈើ09-12_18-23-29

ចាប់រថយន្តដឹកឈើ

ចាប់រថយន្តដឹកឈើ

ចាប់រថយន្តដឹកឈើ

មតិយោបល់