កំពង់ឆ្នាំងៈ កម្មការិនីម្នាក់បានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីត្រូវរថយន្តទំនើប១គ្រឿងបើកបុកកម្មការិនីម្នាក់ ក្នុងពេលដែលជិះម៉ូតូនៅលើចិញ្ចើមផ្លូវ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤២និង៤៣ ចំណុចខាងមុខរោងចក្រ “រ៉ាយស៊ិនអោដ” ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញែម អ័រ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិវាលស្បៅ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច មានមុខរបរជាកម្មករោងចក្រ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-2730 ។ ចំណែកឯរថយន្តបង្ករម៉ាក លុចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-5969 បើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង ។
ក្រោយពេលកើតហេតុអ្នកបើកបរថយន្តលិចស៊ិសបានគេចខ្លួនបាត់ ចំណែកមធ្យោបាយបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ រង់ម្ចាស់ចូលខ្លួនមកដោះស្រាយ៕



មតិយោបល់