ព័ត៌មានជាតិ

មុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀន២នាក់ ត្រូវបានឃាត់ខ្លួន

កំពង់ស្ពឺ: មុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះល្បាតស្រុកសំរោងទង បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៩៖១០នាទី ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចខ្នងប្រឡាយមេរលាំងជ្រៃឡាយខាងត្បូង ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ នូ រ៉ាមី ភេទប្រុស អាយុ២៤ឆ្នាំ ភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ទី២ឈ្មោះ គឹម សារ៉ាត ហៅកុយ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិស្លែងព័រ ឃុំព្រៃញាតិ ស្រុកគងពិសី ហើយសមត្ថកិច្ចដកហូតថ្នាំញៀន បានចំនួន១២កញ្ចប់តូច និងម៉ូតូ១គ្រឿង ម៉ា កនិច ពន៌ក្រហមលាយស។
នគរបាលបានបន្ដថា សកម្មភាពបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនខាងលើ ធ្វើឡើងខណ:កម្លាំងសមត្ថកិច្ចល្បាត និងតាមដានលើខ្នងប្រឡាយរតាហោ បានប្រទះឃើញមុខសញ្ញាសង្ស័យទាំង២នាក់ ជិះម៉ូតូម៉ាក និច ពណ៌ផ្លាឈូក ទើបសមត្ថកិច្ចស្ទាក់ឃាត់ឆែកឆេររកឃើញថ្នាំញៀន១២កញ្ចប់តូច និងបន្តទៅឆែកឆេរនៅផ្ទះជនសង្ស័យទៀត ដើម្បីស្វែងរកវត្ថុបន្ថែមទៀត នៅរសៀលថ្ងៃដដែលនេះ។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ ទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ss

sss

មតិយោបល់