រតនគិរីៈ គោយន្តដឹកកូនស្វាយចន្ទីមួយគ្រឿង បើកមិនប្រយ័ត្នក្រឡាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភ្នំកូនមុំ ស្ថិតក្នុងភូមិ៤(គរ៦០) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
នៅមុនពេលកើតហេតុឃើញគោយន្តដឹកកូនស្វាយចន្ទីមួយគ្រឿងបើកចេញពីចំណុចវត្តអូរចេងតាមផ្លូវជាតិលេខ៧៨ មានទិសដៅពីកើតទៅលិច ស្រាប់តែដល់ចំណុចកើតហេតុក្រឡាប់ទៅខាងស្តាំដៃធ្លាក់ចូលប្រឡាយតែម្តង។
លោក ពុធ សាវី អធិការរងស្រុកកូនមុំប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះថុង អៀ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (អ្នកបើកបររបួសធ្ងន់)មានទីលំនៅភូមិកាប្លិញ ឃុំល្បាំង ស្រុកលំផាត់ និងទី២.ឈ្មោះ តា គោជល់ អាយុ៤៥ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិ ឃុំ ជាមួយគ្នា(ស្លាប់)។
លោកអធិការរងបន្តទៀតថា គោយន្តខាងលើនេះបើកបរគ្មាលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ផ្គួបផ្សំនិងការបើកបរធ្វេសប្រហែសផង ទើបបណ្ដាលឲ្យក្រឡាប់។ បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិគ្រឹង រីឯជនរងគ្រោះដឹកយកសង្គ្រោះនៅមន្ទីរពេទ្យ ៕



មតិយោបល់