តាកែវៈ លោកអធិការរងក្រុងដូនកែវ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ១គ្រឿង ជិះដោយប្រុសស្រី ២នាក់ បានបុកស្ត្រីវ័យចំណាស់ម្នាក់ អាយុ ៦១ ឆ្នាំ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកើតហេតុ។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៣ និង៥០ នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិជ្រោយសំរោង សង្កាត់បារាយ ក្រុងដូនកែវ ខេត្តតាកែវ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ និងធ្វើការវាស់វែង រួមក៏ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូវិញ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីរង់ចាំដោះគ្នា តាមនិតិវិធីច្បាប់៕
មតិយោបល់