ព័ត៌មានជាតិ

ក្មេងទំនើងចំនួន០២នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីដេញវាយគ្នាតាមផ្លូវសាធារណៈ

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី មានករណីក្មេងទំនើងដេញវាយគ្នា តាមផ្លូវទីសាធារណ: នៅលើផ្លូវលេខ១០១ ចំណុចមុខសាលាមតេយ្យខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

របាយការណ៍របស់អធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងដេញវាយគ្នា នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចេញអន្តរាគមន៍ នឹងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ទី១-ឈ្មោះ ជា សុភា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកបើកម៉ូតូ) ទី២-ឈ្មោះ ស៊ីម គុយ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកកាន់បំពង់ទីប) នឹងដកហូតវត្ថុតាងរួមមាន៖

-ដែកទីបចំនួន០១ដើម
-ម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់