ព័ត៌មានជាតិ

ខឹងនឹងឪពុកម្ដាយស្ដីបន្ទោស បែជាចង.ក សម្លាប់ខ្លួននៅក្នុងជង្រុកស្រូវ

ឧត្តរមានជ័យៈ យុវជនម្នាក់ធ្វើអត្តឃាតខ្លួនឯងដោយចង.ក សម្លាប់ខ្លួននៅក្នុងជង្រុកស្រូវក្រោយផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣៥នាទី ​ថ្ងៃទី១១ ខែមេសា ឆ្នំា២០១៩ នៅភូមិប្រាសាទ សង្កាត់បុស្បូ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រោយទទួលព័ត៌មានកម្លាំងសមត្ថកិច្ចជំនាញក្រុងបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសាកសព។

តាមសមត្ថកិច្ចបានឲ្យដឹងថាសាកសពខាងលើមានឈ្មោះឈ្មោះ អន ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។

តាមការសន្និដ្ឋានរបស់កម្លាំងជំនាញជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនពិតប្រាកដមែន។

សមត្ថកិច្ចបានបន្តទៀតថាមូលហេតុក្មេងប្រុសរងគ្រោះខឹងនឹងឪពុកម្ដាយស្ដីបន្ទោសទើបសម្រេចចិត្តចង.កសម្លាប់ខ្លួនតែម្តង។

ក្រោយពិនិត្យទីកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យរួចមកសាកសពត្រូវកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់