ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យផ្លាតប៉ះត្រូវម៉ូតូមួយគ្រឿងស្លាប់បុរសម្នាក់

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ០០ នាទី នៅលើផ្លូវជាតិលេខ៥១ (៥.៦) ត្រង់ចំណុចភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរណ៍រវាងរថយន្ត និងរថយន្តបុកគ្នា ផ្លាតប៉ះត្រូវម៉ូតូគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។

មានរថយន្ត០១ គ្រឿងម៉ាក KAMAZ ពណ៌ ប្រផេះ ពាក់ផ្លាកលេខ ក.4522 ភព 3 សណ្តោងសឺមីរ៉ឺម៉កស៊ីទែន ពណ៌ ស.ខៀវ.ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 4A.4550 បើកបរដោយឈ្មោះ តែម ឡូញ ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្ត០១ គ្រឿង ម៉ាក NISSAN ពណ៌ ត្រួយចេក គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកចេញពីកន្លែង ប៉ះកង់រថយន្តខាងកើតផ្លូវ ឡើងមកលើផ្លូវជាតិលេខ៥១ ហើយក៏ត្រូវបានរថយន្តម៉ាក KAMAZ ខាងលើបុកចំត្រូវទ្វារមុខ ផ្នែកខាងឆ្វេងរបស់រថយន្ត NISSAN បណ្តាលឲ្យរថយន្ត ម៉ាក KAMAZ ផ្លាតទៅបុកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C 125 (2018) ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1Z.5261 ដែលមានអ្នកបើកបរឈ្មោះ ស៊ីន ចន ភេទប្រុស អាយុ ៥៦ ឆ្នាំ (ស្លាប់) រស់នៅភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងឈប់ដើម្បីចាក់សាំងនៅខាងលិចផ្លូវ នឹង បុកចំត្រូវតូបលក់ដូរ០១តូប ធ្វើអំពីដែកប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ៦ ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ហុក លិកា ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖

ស្លាប់មនុស្សម្នាក់ប្រុស (អ្នកបើកបរម៉ូតូ ស្លាប់នៅមន្ទីរពេទ្យ) ខូចខាតធ្ងន់ រថយន្ត០២ គ្រឿង ម៉ូតូ០១គ្រឿង និង តូបលក់ដូរ ចំនួន០១ តូប ។ ដោបានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាក KAMAZ ឈ្មោះ តែម ឡូញ ។

ចំពោះវត្ថុតាងខាងលើ កំពុងរកមធ្យោបាយ ដើម្បីដឹកយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់