ព័ត៌មានជាតិ

គួរតែឈប់ទៅ! ឆក់ត្រី ខុសបច្ចេកទេស ឆក់ខ្លួនឯងស្លាប់!

តាកែវៈ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈដែលកំពុងឆក់ត្រី​ស្រាប់តែឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅចំណុចកូនសំរោងខាងក្រោម ភូមិនាសារគិរី ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

សពជនរងគ្រោះមានឈ្មោះ ទូច សុខភេន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិដើមអង្កោល ឃុំសោម ស្រុកគិរីវង់។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យសាកសពឃើញថា ពិតជាបានស្លាប់ដោយសារការឆក់ ពិតប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់