ខ្សែបម្រើប្រយុទ្ធអាឡឺម៉ង់ Mesut Ozil នឹងយល់ព្រមបន្តកុងត្រាថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal ប្រសិនបើរូបគេ អាចទទួលបានអាវលេខ១០ នៅក្នុងក្រុម Arsenal នេះ។
បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា កីឡាករ Mesut Ozil មិនមានបំណងចង់ចាកចេញពីក្រុមកាំភ្លើងធំ Arsenal ឡើយ តែកីឡាកររូបនេះ មានលក្ខខ័ណ្ឌ សម្រាបការបន្តកុងត្រាថ្មីនេះ។ ក្នុងនោះដែរ Ozil ចង់បានអាវលេខ១០ ដូចដែលរូបគេធ្លាប់ពាក់ កាលលេងនៅក្រុមអធិរាជស Real Madrid និងជម្រើសជាតិអាឡឺម៉ង់ ។ យ៉ាងណាវិញ អាវលេខ១០នេះដែរ កំពុងត្រូវបានពាក់ដោយ Jack Wilshare ដែលជាកីឡាករលេងឲ្យក្រុមកាំភ្លើងធំ Arsenal យូរណាស់មកហើយ ខណៈការទាមទារនេះ ទំនងជាមិនងាយស្រួលឡើយ។
សម្រាប់ Ozil វិញ មានបំណងចង់បានអាវ លេខ១០នេះ ដោយរូបគេចង់ឲ្យក្លិបផ្លាស់ប្តូរអាវលេខ១១របស់គេ ទៅឲ្យ Jack Wilshare វិញ។ ក៍ប៉ន្តែ ការទាមទារខាងលើនេះ នៅមិនទាន់មានប្រតិកម្ម ពីខាងថ្នាក់លើឡើយ ជាពិសេសនោះ គឺលោក Arsene Wenger តែម្តង ព្រោះថា គ្រូបង្វឹកបារាំងរូបនេះ កំពុងគិតរឿងពង្រឹងក្លិបឲ្យរឹងមាំជាងមុន ចំពោះបញ្ហាកីឡាករវិញ លោកមិនសូវខ្វល់ឡើយ ដោយលោកដឹងច្បាស់ថា នៅខែមករាខាងមុខនេះ Sanchez និង Ozil មិនប្រាកដនៅ Arsenal ទៀតឡើយ។ តែលោក Wenger ចង់រក្សាទុកកីឡាករសំខាន់ៗផងដែរ ហើយមិនឲ្យប៉ះពាល់ដល់កីឡាករក្នុងក្រុមឡើយ។
ប្រសិនបើ Jack Wilshare យល់ព្រមដោះដូរអាវលេខ១០ ទៅឲ្យ Ozil នោះទើបអាចទៅរួច ដោយលោកមិនអាចដកអាវនេះឲ្យកីឡាករតាមទំនើងចិត្តរបស់ កីឡាកររូបណាឡើយ។ ដូច្នេះហើយ រង់ចាំមើលថា តើ Ozil អាចធ្វើព្យុះធ្វើភ្លៀងនៅ Arsenal បានដូចដែល Neymar ធ្វើនៅ Paris Saint Germain ឬយ៉ាងណា?
មតិយោបល់