ព័ត៌មានជាតិ

រថយន្តសេរីទំនើប ម៉ាកអូឌីមួយគ្រឿង ស្វាគមន៍មេឃកំពុងភ្លៀង បុកក្បាលនាគ ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង ២០ នាទីទៀបភ្លឺថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តអូឌី ស៊េរីទំនើបមួយគ្រឿង បានបើកយ៉ាងលឿន ទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាត យ៉ាងដំណំ និងបាក់ថ្មអស់១ផ្ទាំង ប៉ុន្តែមិនមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះដែរ បានកើតទ្បើងនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តអូរឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8001 បានបើកក្នុងល្បឿនយ៉ាងលឿន មានទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចកើតហេតុ នៅចំស្តុបអូរឬស្សី ក៏រ៉េចង្កូតទៅបុកក្បាលនាគ បាក់អស់១ផ្ទាំង ចំណែករថយន្តវិញ ខ្ទេចផ្នែកខាងមុខ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការអន្តរាគមន៍ ខណ:ដែលម្ចាស់រថយន្ត រួមទាំងអ្នកដំណើរស្រីប្រុស បានរត់គេចខ្លួនបាត់៕

មតិយោបល់