ភ្នំពេញៈ បន្ទាប់ពីនារីរងគ្រោះ បានរត់មកដាក់ពាក្យបណ្តឹងនោះ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានចុះឃាត់ខ្លួន បុរសជាជនសង្ស័យម្នាក់ ក្រោយពីរូបគេបានធ្វើសម្មភាពចាប់នារីខារ៉ាអូខេម្នាក់ទាំងយប់ យកទៅរំលោភនៅក្នុងបន្ទប់ជួលរបស់ខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីយប់ ឈានចូលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅបន្ទប់ជួលផ្ទះលេខ ៤៦២Eo ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ម ស.ម អាយុ ២៤ឆ្នាំ មុខរបរនារីខារ៉ាអូខេនៅរ៉ក់ ស្នាក់នៅផ្ទះជួលលេខ ៤៦២E2 ផ្លូវព្រះមុននីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំណែកឯ បុរសជនសង្ស័យឈ្មោះ ឯក តេង អាយុ ៤៤ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ក្រោយពីនារីរងគ្រោះ បានចេញពីធ្វើការនៅខារ៉ាអូខេរ៉ក់ នាងបានដើរឆ្លងកាត់បន្ទប់ជួលរបស់បុរសខាងលើ ពេលនោះក៏ស្រាប់តែបុរសជាជនសង្ស័យ បានចាប់អូសដៃនាងចូលទៅក្នុងបន្ទប់ រួចធ្វើសកម្មភាពរំលោភតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើកំណត់ហេតុ និងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់បន្ត៕
មតិយោបល់