ព្រៃវែង: កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅអទ្បុងពេលរសៀល មានករណីក្មេងប្រុស ២នាក់ បានលង់ទឹកស្លាប់ នៅចំណុចភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
កុមារារងគ្រោះខាងលើទី ១.ឈ្មោះ គា វណ្ណា ភេទប្រុស អាយុ ៧ឆ្នាំ និងទី ២.ឈ្មោះ ចាន់ មីនា ភេទប្រុស អាយុ ៧ឆ្នាំ ដោយអ្នកទាំងពីរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមការឲ្យដឹងពីជីដូនក្មេងរងគ្រោះ បាននិយាយថា ចៅប្រុសទាំងពីររបស់គាត់ បានទៅរើសចំបើងជាមួយគាត់ រួចក៏បាននាំគ្នាទៅលេងទឹក នៅក្នុងប្រឡាយមួយ ទើបបណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងដូច្នោះ៕
មតិយោបល់