ព័ត៌មានជាតិ

សង្វេគណាស់! បុគ្គិលគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុ អិលអូអិលស៊ី LOLC ម្នាក់ ជិះម៉ូតូដួលដោយខ្លួនឯង បណ្ដាលឲ្យស្លាប់

មណ្ឌលគិរី: នៅវេលាម៉ោង ៦និង៤០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលស្លាប់ដោយខ្លួនឯង នៅផ្លូវ៧៦ ចន្លោះkm១១៨-១១៩ ស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មូលហេតុ៖ ផ្លូវកោងហើយបើកលឿននឹងមេឃងងឹត។

អ្នកបើកម៉ូតូឈ្មោះ ភឿន វីរះ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរព្នង មុខរបរបុគ្គិលគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុ អិលអូអិលស៊ី LOLC រស់នៅភូមិចំបក សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ម៉ូតូម៉ាក ឌ្រីមសង សេ១៣៥ ពណ៌ក្រខ្មៅ ស្លាកលេខក្រចេះ 1D-1806 មានកញ្ចក់ មានមួក រងរបួសបាក់កនឹងបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ៕

មតិយោបល់