កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់ Post News ថា មានករណី អំពើហិង្សាក្នុងគ្រួសារ ដោយប្រពន្ធយកកាំបិតចាក់ប្ដី បណ្ដាលឲ្យរងរបួស។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ សុខ ធីតា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ បានចាក់ជនរងគ្រោះឈ្មោះ អៀង ណាវីន ភេទប្រុស អាយុ២៧ឆ្នាំ(ត្រូវជាប្តី) ស្នាក់នៅជាមួយគ្នា បណ្ដាលអោយរងរបួសចំត្រង់ពោះ(ផ្នែកខាងឆ្វេង)។
មូលហេតុ នាំឲ្យកើតមានអំពើហិង្សានេះឡើង ដោយប្ដីស្រវឹងស្រា រករឿងខឹងប្រពន្ធទិញម្ហូបមកច្រើន ក៏កើតជម្លោះឡូឡា ទើបជនសង្ស័យចាក់នឹងកាំបិតចិតបន្លែទៅលើជនរងគ្រោះតែម្ដង។
ករណីនេះសមត្ថកិច្ចបានឃាត់ជនសង្ស័យ កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញតាមនិតិវិធី រីឯជនរងគ្រោះត្រូវបានយកទៅសង្គ្រោះសម្រាកក្នុងមន្ទីរពេទ្យ៕
មតិយោបល់