ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកំប្លែងនាយយក្សទទួលមរណភាព

ភ្នំពេញ: នៅរសៀលថ្ងៃទី៧ មិថុនា ព័ត៌មានផ្លូវការបានអះអាងថា អតីតតារាកំប្លែងក្នុងក្រុមនាយក្រឹម គឺ លោក ធួក ពៅ ហៅនាយយក្ស ឬនាយបឿន បានទទួលមរណភាពហើយ ដោយសពរបស់លោកត្រូវក្រុមគ្រួសារសារធ្វើបុណ្យនៅខេត្តតាកែវ។

តារាកំប្លែងរូបនេះបានទទួលមរណភាពកាលពីវេលាយប់ថ្ងៃច័ន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦ ដោយជំងឺគាំងបេះដូង និងបន្ទាប់ពីបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ហើយមិនអាចជួយសង្រ្គោះបាន។ នេះជាការបាត់វិរសិល្ប:បុរាណដ៏សំខាន់មួយ ដោយសារតែក្រៅពីជាតារារកំប្លែងលោកក៏ជាតួល្ខោន និងជាសិល្ប:វប្បធម៌ ដែលមានចំណេះជំនាញច្រើនប្រភេទគួរឲ្យសរសើរផងដែរ។

សពរបស់លោកកំពុងធ្វើបុណ្យនៅវត្តមឿងចារ្យ ស្ថិតស្រុកត្រាំកក់ ខេត្តតាកែវ ដោយក្រុមគ្រួសារសពបានអំពាវឲ្យតារាសិល្ប: ជាពិសេស គឺក្រុមកំប្លែងក្នុងវង់នាយក្រឹម ដែលធ្លាប់រួមសម្ដែងជាមួយលោកកន្លងជួយជ្រោមជ្រែងដល់គ្រួសារសពផង ដ្បិតក្រោយពីធ្លាក់ខ្លួនឈឺ ហើយសម្ដែងមិនបាន ព្រោះគ្រួសាររបស់មានជីវភាពលំបាកណាស់ដែរ៕

photo_2016-06-07_13-31-57

photo_2016-06-07_13-31-59

photo_2016-06-07_13-32-02

មតិយោបល់