ព័ត៌មានជាតិ

យុទ្ធនាការសម្អាតបរិស្ថានបរិវេណមុខច្រកអន្តរជាតិអូរស្មាច់

ឧត្តរមានជ័យៈ យុទ្ធនាការសកម្មភាពសម្អាតបរិស្ថាន គឺផ្តោតទៅលើសោភ័ណភាពក្រុង តាមទីសាធារណៈ ទីប្រជុំជន តាមដងផ្លូវនានា ជាពិសេសតំបន់ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលភ្ញៀវតែងតែឆ្លងកាត់ និងចូលទស្សនា តំបន់ប្រវត្តិសាស្ត្រ នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ។

សកម្មភាពសម្អាតបរិស្ថាននេះ មានការចូលរួម លោក ស ថា វី អភិបាលខេត្តឧត្តរមានជ័យ លោឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ព្រមទាំង មន្ត្រីជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ។

យុទ្ធនាការសម្អាតបរិស្ថាននេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅបរិវេណមុខច្រកអន្តរជាតិអូរស្មាច់។ កម្មវិធីខាងលើ ត្រូវបានបញ្ចប់ដោយរីករាយ នៅវេលាម៉ោង១០ព្រឹកនាថ្ងៃដដែល៕

IMG_3379IMG_3380IMG_3381IMG_3382IMG_3383

មតិយោបល់