បុរសជនបរទេសម្នាក់ សង្ស័យគាំងបេះដូងពេលកំពុងបើកបរ បណ្តាលឲ្យរេចង្កូតបុករះម៉ូតូ ២គ្រឿង និងស្លាប់លើរថយន្ត
ភ្នំពេញ: បុរសជនបរទេសម្នាក់ សង្ស័យគាំងបេះដូងពេលកំពុងបើកបរ បណ្តាលឲ្យរេចង្កូតបុករះម៉ូតូ ២គ្រឿង និងថូផ្កាអស់មួយចំនួន ទៅផ្ទប់របងផ្ទះពលរដ្ឋស្លាប់ក្នុងរថយន្ត ចំណែកឯនារីជាម្ចាស់ម៉ូតូ បានរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពបុរសជនប្រទេសសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។…