ព័ត៌មានជាតិ

រថយន្តកងដឹកជញ្ជូន L.M.H បុកបង្កាន់ដៃស្ពានព្រះមន្នីវង្សថ្មី ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក

ភ្នំពេញ: នៅមុននេះបន្តិច មានករណីរថយន្តដឹកអង្ករធុនធំមួយគ្រឿង របស់កងដឹកជញ្ជូន L.M.H បុកបង្កាន់ដៃស្ពានព្រះមន្នីវង្សថ្មី បណ្ដាលឲ្យរងការខូចខាត កើតទ្បើងវេលាម៉ោង ១០ និង ២៣ នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ករណីនេះដែរ គឺបណ្ដាលឲ្យមករថយន្តខាងលើ បើកទ្បើលើស្ពានព្រះមន្នីវង្ស ក្នុងទិសដៅពីលិចទៅកើត នៅបើកចុះបានបន្តិច ក៏ដាច់រ៉ូទីល ដោយសារតាកុងរថយន្ត ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ក៏បានបួងចង្កូតទ្បើងលើខឿនស្ពាន ទៅបុកនឹងបង្កាន់ដៃស្ពានតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងយករថយន្តបង្ក មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ៕

មតិយោបល់