ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យស្រ្តីវ័យ៤៨ឆ្នាំម្នាក់ រងរបួសធ្ងន់

កណ្តាល: នៅថ្ងៃព្រហ្បតិ៍ ១៤កើតខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ និងម៉ូតូខូចខាត០១គ្រឿង លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ២៦.២៧ ស្ថិតនៅក្នុងភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក ប៊ីត ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1Ai.1972 បើកបរដោយឈ្មោះលឹម ផៃឈីន ភេទស្រី អាយុ៤៨ឆ្នាំ
មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទិសដៅអ្នកលឿង ភ្នំពេញ ។ ពេលបើកមកដល់ចំណុចកើតហេតុ ក៏ត្រូវម៉ូតូមួយគ្រឿងទៀត មិនស្គាល់អត្តសញ្ញាណ បើកបុក ចំពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យ បង្អែកស្រុកកៀនស្វាយ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ហើយម៉ូតូភាគីបង្កបានបើករត់គេចខ្លួនបាត់ មុនពេលសមត្តកិច្ចទៅដល់ ។ ចំណែកឯម៉ូតូ ត្រូវបានអ្នកជិតខាងយកទៅរក្សាទុក នៅផ្ទះរបស់ជនរងគ្រោះ ។

ការសន្និដ្ឋាន ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ មិនស្គាល់អត្តសញ្ញាណ ធ្វេសប្រហែសមិនប្រុងប្រយ័ត្ន បើកបរទៅបុកម៉ូតូជនរងគ្រោះពីក្រោយ ហើយបើកគេចខ្លួនបាត់ស្រមោល ៕

មតិយោបល់