ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះបានបញ្ជូនបុរសដែលយកដៃស្ទាបសុដនអ្នកលក់ប្រហិត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ឈន ចយ ហៅតុងងុយ ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅមិនប្រាកដ ។ ចំណែក នារីរងគ្រោះមានឈ្មោះមាស ចន្នី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះលេខ០៤បេ ផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានបន្ដថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យ៤ទៅ៥នាក់នាំគ្នាទៅស្ទាបសូដុននារីជាអ្នកលក់ប្រហិតម្នាក់ បង្កការភ្ញាក់ផ្អើលនៅចំណុចផ្លូវលំ ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ប្រភពដដែលបានបន្ដថា ដំបូងឡើយ នារីរងគ្រោះ បាន ដើរចេញពីកន្លែងលក់ទៅផ្ទះដែលមានទីតាំងក្បែរគ្នា លុះដើរមិនទាន់ដល់ផង ស្រាប់តែលេចមុខជនសង្ស័យខាងលើរត់មកក្បែររួចយកដៃស្ទាបសូដុនរបស់នាង ហើយទាញនាងទៅកន្លែងងងឹត តែត្រូវនាងស្រែកឆោរឡោរថា មានគេចង់ចាប់រំលោភ បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក្បែរខាងនាំគ្នាអន្តរាគមន៍ព្រួតវាយម្នាក់មួយដៃមួយជើងបណ្តាលអោយរងរបួសប៉ោងផ្ទៃមុខ ទើបសម្រេចប្រគល់ជូនសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង៕
មតិយោបល់