ព័ត៌មានជាតិ

មិនគិតបុណ្យបាប! ចាប់រំលោភស្រ្តីមិនគ្រប់សតិ បង្កឲ្យមានផ្ទៃពោះ ត្រូវជាប់ខ្នោះសមត្ថកិច្ច

ប៉ៃលិនៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើស្រ្តីមិនគ្រប់សតិម្នាក់ បណ្តាលឲ្យរូបនាងមានផ្ទៃពោះចំនួន៤ខែ។

ជនរងគ្រោះ​មាន ឈ្មោះ ទ ហ​ ភេទស្រី​ អាយុ១៦ឆ្នាំ សតិមិនគ្រប់ និងមានផ្ទៃពោះចំនួន៤ខែ រីឯជនសង្ស័យឈ្មោះ លីម យ៉េង ភេទប្រុស អាយុ១៨ឆ្នាំ ទាំងពីរនាក់ស្នាក់នៅភូមិអូរ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីបងប្អូនសាច់ញាតិជនរងគ្រោះ កម្លាំងជំនាញ បានចុះធ្វើការស្រាវជ្រាវដល់ផ្ទះជនសង្ស័យ ព្រមទាំងឃាត់ខ្លួនបាន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់