យោងតាមប្រភពព័ត៌មានររបស់ គេហទំព័របរទេស Shelterpop បានឲ្យដឹងថា តារាហូលីវូត George Clooney ត្រូវបានគេចាប់ខ្លួននៅឯស្ថានទូតសុដង់ នៅក្នុងទីក្រុង វ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ កន្លងទៅ កំឡុងពេលដែលតារារូបនេះធ្វើការតវ៉ាពីវិបត្តនៅក្នុងប្រទេសមួយនេះ ។
ប្រទេស សុដង់ គឺជាប្រទេសមួយដែលម្បូរទៅដោយ ភាពរុំារ៉ៃ ដោយសារការប្រើអំពើហិង្សាទៅ លើ ស្រ្តី កុមារ ដែលជាដើមចមធ្វើឲ្យតារាហូលីវ៉ូតមួយដួងនេះ ធ្វើការតវ៉ាចំពោះជនស្លូតត្រង់ទាំងនោះ ដែលរដ្ឋាភិបាលដាក់ទារុណកម្មលើ ។
គួរបញ្ចាក់ផងដែរថា មកទល់នឹងពេលនេះ តារាហូលីវ៉ូតមួយដួងនេះ ត្រូវបានគេដោះលែង ហើយផាក់ពិន័យជាទឹកប្រាក់ ចំនួន ១០០ ដុល្លារ ៕
សូមមើលវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
ប្រែសម្រួលដោយៈ បុរសដំណឹង
មតិយោបល់