ព័ត៌មានជាតិ

មានអ្នកបាត់បងប្អូនទេ? ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹក នៅស្រុកកៀនស្វាយ

កណ្តាល: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកនៅមាត់ទន្លេមេគង្គ។

ករណីនេះបានកើតឡើងនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ព្រោះសាកសពហើមស្អុយ អាយុប្រហែល២០ឆ្នាំ សប្បុរខ្មៅស្រអែម ស្លៀកខោ ខោប៊យជើងវែង ពណ៌ទឹកប៊ិច រហែកជង្គង់ខាងស្តាំ ពាក់អាវដៃវៃង ពណ៌ទឹកប៊ិច។

ប្រភពដដែលបន្តថា នៅមុនពេលកើត ប្រជាពលរដ្ឋម្នាក់ឈ្មោះ រាំង សុខា ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ
បានប្រទះឃើសាកសពអណ្តែតទឹកនៅចំណុចកើតហេតុខាងលើ បន្ទាប់មករួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋសហការជាមួយកម្លាំងផ្នែកជំនាញគ្រូពេទឃុំ ក្រុមប្រឹក្សាឃុំបានចុះដល់ចំណុចកើតហេតុ ធ្វើការពិនិត្យសាកសព ឃើញថាសាកសពពុំមាន
ស្លាកស្នាមអី្វគួរឲ្យកត់សម្គាល់ឡើយ។ ការសន្និដ្ឋានសាកសពគឺស្លាប់ដោយសារលង់ទឹក។

ក្រោយពីពិនិត្យរួចកម្លាំងប៉ុស្តិ៍និងមន្ត្រីនគរបាលជំនាញរួមនឹងគ្រូពេទ្យអាជ្ញាធរមូលដ្ឋាន បានឯកភាពធ្វើការបញ្ចុះសាកសពនៅមាត់ច្រាំងទន្លេក្បែរកន្លែងកើតហេតុ រង់ចាំក្រុមគ្រួសារមករកនាពេលក្រោយផងដែរ៕

មតិយោបល់