ព័ត៌មានជាតិ

កូនរមិលគុណ! ជក់គ្រឿងញៀនវាយឪពុកម្តាយ ទ្រាំមិនបានប្តឹងសមត្ថកិច្ចឲ្យចាប់!

តាកែវៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយជនសង្ស័យសង្ស័យ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យមានឈ្មោះ ប៊ិន ខឿនសុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិ ឃុំខាងលើ បានធ្វើសកម្មភាពប្រដាប់ដោយដាវ កាំបិត បានដេញកាប់ឪពុក ម្ដាយរបស់ខ្លួនបង្កើត និងបានវាយបំផ្លាញម៉ូតូ ព្រមទាំងសម្ភារៈក្នុងផ្ទះ ជា
ច្រើនទៀត តែពុំមានបណ្តាលឲ្យរងរបួសទេ ដោយឪពុកម្តាយបងប្អូនបានរត់គេចខ្លួនទាន់។

ដោយជនសង្ស័យជាមនុស្សញៀនថ្នាំ នឹងបានបង្កហិង្សាផ្ទួនៗក្នុងគ្រួសារ ទើបឪពុកម្តាយ បានមកដាក់ពាក្យបណ្តឹងឱ្យឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់