ព័ត៌មានជាតិ

ខ្លាំងបាត់! ឡើងផ្ទះគេ គំរាមចាប់រំលោភតែមិនបានសម្រេច ជាប់ខ្នោះ!..

កំពង់ស្ពឺៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើស្រ្តីម្នាក់មិនបានសម្រេច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ
ស្ថិតក្នុងភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ស.ស.វ ភេទស្រី អាយុ២២ឆ្នាំ និងជនសង្ស័យឈ្មោះ ថន រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ ទាំងពីរនាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន ពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានឡើងលើផ្ទះនាង រួចក៏គំរាមឲ្យនាងដោះអាវដើម្បីរំលោភ តែរូបនាងមិនព្រមធ្វើតាម ទើបជនសង្ស័យបានចាប់លើកអាវនាងឡើងហើយច្របាច់ក និងខាំដោះនាង បណ្តាលឲ្យរូបនាងមុតចុងដោះខាងឆ្វេង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនាំយកមកអធិការដ្ឋាននគរបាល ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕

មតិយោបល់