ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ដេកស្លាប់នៅកាស៊ីណូជ្រៃធំដោយសារ…

កណ្តាល: ករណីជនបរទេសម្នាក់ បានស្លាប់នៅអូតែល០៩ ជាន់ទី១ បន្ទប់៩១១ (កាស៊ីណូជ្រៃធំ ) ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ង្វៀង យ៊ាំងហ៊ុង ភេទប្រុស អាយុ ៣៩ឆ្នាំ សញ្ជាតិ វៀតណាម មានទីលំនៅខេត្តអាងយ៉ាង ប្រទេសវៀតណាម ចូលមកស្នាក់នៅកាស៊ីណូជ្រៃធំ (គ្មានលិខិតសម្គាល់ខ្លួន )។
បន្ទាប់ពីសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល គ្រូពេទ្យបង្អែកស្រុក និងអាជ្ញាធរមូលដ្ឋាន បានពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្យល់គពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់