ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យជាន់កិនស្លាប់បុរសម្នាក់ យ៉ាងរន្ធត់ នៅស្រុកស្អាង

ភ្នំពេញៈ នៅថ្ងៃ អង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី។ នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិ ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ព4511 ភព1 បើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) បើកបរដោយឈ្មោះ សុំ សួរ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព) ។ លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងខ្ចី លាយស ពាក់ស្លាកលេខ ភ្នំពេញ 3D-8013 និងសណ្ដោងរ៉ឺម៉កមានស្លាកលេខ ភ្នំពេញ 4A-4560 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់ (បើកបរក្នុងទិសដៅបញ្រ្ជាសទិសគ្នា) ពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) បានមកបុកជាមួយនិងម៉ូតូ និងបានកិនម៉ូតូ ហើយបណ្ដាលឲ្យអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពីបានទទួលព័ត៌មានសមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ការសន្និដ្ឋានបឋម៖
-ករណីនេះបណ្ដាលមកពី អ្នកបើកបររថយន្ដ ខ្វះការប្រុងប្រយ័ត្នខ្ជីខ្ជា បើកបរក្នុងល្បឿនលឿន ទើបបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕

មតិយោបល់