តាកែវៈ នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានទទួលព័ត៌មានពី លោក ង៉ាន់ សារី ឣធិការនគរបាលស្រុកបាទី ថា មានករណីស្រ្តីម្នាក់ ចងកធ្វើឣត្តឃាតសម្លាប់ខ្លួន។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងឣធិការដ្ឋាននគរបាលស្រុកបាទី ឣាជ្ញាធរ័មូលដ្ឋានគ្រូ
ពេទ្យបានចុះពិនិត្យសាកសព សពត្រូវបានក្រុមគ្រួសារដឹកត្រទ្បប់មកពីមន្ទីរពេទ្យចារីភ្នំពេញយកមកតម្កល់ទុកផ្ទះឪពុកឈ្មោះ ប៉ុល ម៉ុកPM ខេត្ត មានទីលំនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតកែវ។
សាកសពឈ្មោះ ប៉ុលសុត វីវ៉ា ភេទស្រី ឣាយុ២២ឆ្នាំ ទីលំនៅបូរីប៉េងហ៊ួត បឹងស្នោរភ្នំពេញ។
ការពិនិត្យនៅលើ ក ផ្នែកខាងមុខមានស្នាមទ្រុឌជាំខ្មៅស្នាមគ្រើមៗបញ្ឆិតទ្បើងលើក្រោយស្លឹកត្រចៀកទាំងសង់ខាងមានទំហំ១គុណ១សង់ទីម៉ែត្រ នៅលើខ្នងកដៃឆ្វេងមានស្នាមមុតដាច់ទទឹងខ្នងដៃដេរ៣ថ្នេរទំហំ០,៥គុណ១សង់ទីម៉ែត្រ នៅលើកដៃឆ្វេងខាងក្នុងមានស្នាមមុតស្បែកទទឹងកដៃដេរ៣ថ្នេរទំហំ១គុណ៤សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា នៅម៉ោងប្រហែល១១ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បងស្រីបង្កើតបានទទួល Missageតាមទូរសព្ទផ្ទាល់ខ្លួនពីជនរងគ្រោះ បានសរសេរផ្តាំផ្ញើបងស្រីប៉ា ជុំវិញការសម្រេចចិត្តស្លាប់របស់ខ្លួន ក្រោយពិនិត្យmissage បងស្រីក៏ទូរសព្ទទៅប្តីជនរង្រោះ ភ្លាមនោះ
ប្តីរបស់ជនរងគ្រោះ បានធ្វើដំណើរទៅផ្ទះស្រាប់ឃើញប្រពន្ធចងកនិងខ្សែភ្ជាប់ទៅនឹងបង្អួចស្លាប់បាត់ទៅហើយ។
មូលហេតុ ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត។
សន្និដ្ឋាន តាមការពិនិត្យសាកសព ពិតជាបានចងកធ្វើឣត្តឃាតខ្លួនបា្រកដមែន៕
មតិយោបល់