ភ្នំពេញៈ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពប៉ុនប៉ងរំលោភលើក្មេងស្រីជាកូនចុងរបស់ខ្លួន ទើបតែមានអាយុ៧ឆ្នាំ ម្នាក់ជាច្រើកលើនច្រើនសាកន្លងមកហើយ តែមិនបានសម្រេច លុះទ្រាំនិងទង្វើនេះមិនបានជីដូនរបស់នាងក៏បានរត់មកដាក់ពាក្យបណ្តឹងអោយកម្លាំងមានសម្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។
ការចាប់ឃាត់ខ្លូននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រះពន្លា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ទុម គា អាយុ ៣២ឆ្នាំ មុខរបររត់ម៉ូតូរម៉កកង់បី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ក្មេងស្រីរងគ្រោះឈ្មោះ ឃ.ច.ល មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។កន្លងមកនេះកាលពីខែ កុម្ភៈ ឆ្នាំ ២០១៦ បុរសជាជនសង្ស័យធ្លាប់បានចាប់នាងអោបថើប និងស្ទាបអង្អែលលេងប្រដាប់របស់នាងម្តងរួចមកហើយ លុះដល់ខែ ខែ មីនា ឆ្នាំ ២០១៧ កន្លងមកនេះ បុរសជាឪពុកចុងបានធ្វើអំពើបែបនេះទៅលើនាងម្តងទៀត។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះដល់ខែ កញ្ញា ឆ្នាំ ២០១៧ថ្មីៗនេះ ខណៈដែលក្មេងស្រីរងគ្រោះកំពុងតែអង្គុយលេងទូរសព្ទនៅក្នុងបន្ទប់ម្នាក់ឯងនោះ បុរសជនសង្ស័យជាឪពុកចុងបានចូលទៅចាប់អោបថើប និង ស្ទាបអង្អែលប្រដាប់ភេទរបស់នាង ហើយនាងក៏បានរត់ចេញក្រៅទៅប្រាប់ជីដូនរបស់នាងម្តងទៀត ដោយទ្រាំនឹងទង្វើបែបនេះលែងបានស្រីវ័យចំណាស់ជាជីដូនក៏បានរត់មកប្តឹងអោយកម្លាំងមានសម្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពេលដែលទទួលបាននូវពាក្យបណ្តឹងពីជីដូនរបស់ក្មេងស្រីរងគ្រោះរួចហើយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅក៏ចុះទៅធ្វើការចាប់ឃាត់ខ្លួនធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕
មតិយោបល់